ទំនិញកម្ពុជាជាង ៣៤០មុខ ​អាចនាំចេញចូលទៅកាន់ទីផ្សារចិន ​ដោយមិនជាប់ពន្ធ ​ក្រោយការចុះហត្ថលេខា FTA​

1037

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មុខទំនិញរបស់កម្ពុជាជាង ៣៤០មុខ ប្រមាណ ៩៥ភាគរយ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយមិនជាប់កាតព្វកិច្ចពន្ធ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា មុខទំនិញ​របស់កម្ពុជា​ដែលអាច​នាំចេញ​ទៅចិន​បានដោយរួចពន្ធ ក្នុងនោះ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ។

ឯកឧត្តមបានបន្ថែមថា ការធ្វើពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម៕