នាំគ្នាចូលលេងក្លឹបកម្សាន្តសប្បាយ បំពានច្បាប់ណែនាំរបស់រាជរដ្ឋាភិបាល ឃាត់ខ្លួនមនុស្សបានជាង ៣០០នាក់ !

1901

(ភ្នំពេញ) ៖ នៅម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី តំណាង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបក្លិបកម្សាន្ត យីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ចាក់ពី ឯកឧត្តម មាន ចាន់យ៉ាដា បានឲ្យដឹងថា ការចុះបិទក្លិបនេះ គឺ ក្លិបនេះមិនស្តាប់តាម ការណែនាំ របស់រាជរដ្ឋាភិបាល និង មានការសម្រមសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជ្ញាររងអម សាលាដំបូងរាជធានីភំ្នពេញ ដោយឃាត់មនុស្សប្រុសស្រី រួមទាំងបុគ្គលិក និងអ្នកបើកបន្ទប់ សរុបជិត ៣០០នាក់​ បញ្ជូនទៅស្នងការ​នគរបាលរាជធានីធានីភ្នំពេញ​ ដើម្បីសាកសួរ​តាមនីតិវិធី ៕