អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោល ចំពោះព័ត៌មានបំពុលសង្គមដែលថា លោក មិញ សុធីវណ្ណ ឆ្លងជំងឺកូវីដ១៩ !

1070

(ភ្នំពេញ) ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះព័ត៌មានបំពុលសង្គមដែលថា លោក មិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ១៩ ពីប្រពន្ធគាត់ដែលទើបមកពីអាមេរិកថ្មីៗនេះ ។

លោកស្រី ឱន វណ្ណឌីន បានបញ្ជាក់ក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថា “ខ្ញុំសូមច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ ។ មិនមានករណីបែបនេះឡើយ ហើយក្រសួងតែងតែផ្តល់បច្ចុប្បន្នភាព ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដោយភាពជាក់លាក់ និងមានតម្លាភាព”។

ជាមួយគ្នានោះដែរ លោកស្រីបានស្នើអាជ្ញាធរ មានសមត្ថកិច្ច ជួយចាត់ការលើជនបំពុលសង្គមនេះទៀតផង៕