មនុស្សប្រមាណ ៨០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុងដាណាង ប្រទេសវៀតណាម បន្ទាប់ពីផ្ទុះករណីឆ្លង COVID-19

149

(ហាណូយ) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសជម្លៀស ពលរដ្ឋ ខ្លួនចំនួន៨០.០០០នាក់ ចេញពីទីក្រុងដាណាង (Da Nang) ភាគកណ្ដាលប្រទេស ក្រោយ រក ឃើញ ករណីឆ្លង COVID-19 ចំនួន ០៣នាក់បន្ថែមទៀតលើ ពលរដ្ឋ ក្នុងតំបន់។

តាមសេចក្ដីថ្លែងការណ៏ របស់រដ្ឋាភិបាលទីក្រុងហាណូយ ការធ្វើការជម្លៀសចេញនេះ នឹងចំណាយពេលយ៉ាងតិច ចំនួន៤ថ្ងៃ ដោយមានការសហការជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដើម្បើធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។

គិត មក ត្រឹម ពេល នេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបកើនដល់ ៤២០ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ ដោយ គ្មាន ករណី ស្លាប់ ឡើយ