ពិធីករល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស បើកឡានធ្លាក់ស្រែទាំងយប់ ព្រោះចាញ់បោក Google Maps

81

(ភ្នំពេញ) ៖ លោក សុខ រ៉ាស៊ី ដែលគេស្គាល់ថាជាពិធីករល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ក្រោយលោកបង្ហាញមុខជាច្រើននៅលើឆាកកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ដ៏ធំមួយនេះ។ ថ្មីៗនេះដែរ លោក រ៉ាស៊ី ក៏បានបង្ហាញពីបទពិសោធន៍ថ្មីមួយរបស់លោកក្រោយពេលបានធ្វើដំណើរទៅបំពេញការងារទាំងយប់នៅតាមខេត្តស្រាប់តែបើកឡានធ្លាក់ស្រែ ព្រោះតែចាញ់បោក Google Maps។ ពិធីករល្បីឈ្មោះរូបនេះមិនបានបញ្ជាក់ពីទីតាំងដែលលោកជួបហេតុការណ៍ហួសចិត្តមួយទេ ដោយលោកគ្រាន់តែបង្ហោះនៅលើ Facebook ថា៖

“ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច! ចាញ់បោក ផែនទី Google ធ្លាក់ស្រែ! វិធីដោះស្រាយ៖
១. រកគោយន្ត មកទាញ
២. កាយដី រឺយកក្តារ មកទប់កង់ ជាមួយដូយ
៣. យក កៅឡាក់ មកទាក់ នឹងដើមឈើ រឺកប់ដីទទឹង ទាញឡាន
៤. ឡានស្ទូច!”