សោកស្តាយណាស់ ដំរីអាយុប្រមាណ៥០ឆ្នាំ ត្រូវបានស្លាប់ ឯម្ចាស់ដេកអោបយំទាំងអាឡោះអាល័យ

190

(ភ្នំពេញ) ៖​ ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានដំរីចំណាស់មួយក្បាល់ត្រូវបានស្លាប់ដោយមិនទាន់ដឹងមូលហេតុ រឺអាចដោយសារតែវាឈឺស្លាប់ខណៈដំរីមួយក្បាលនេះត្រូវបានគេអោយដឹងថាមានអាយុប្រមាណ ៥០ឆ្នាំ។ ការស្លាប់របស់ដំរីចំណាស់មួយក្បាលបានធ្វើអោយម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ដំរីខាងលើមានឈ្មោះថា ខាំឃឺន ដោយវាបានស្លាប់នៅចំនុចអូរប៉ាយ ភូមិពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បច្ចុប្បន្នម្ចាស់របស់វាបានបោះតង់និងធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិច ”ព្នង”៕