ស្ងាត់ៗ G-Devith ទិញ Rolls-Royce Ghost អោយ ទេព បូព្រឹក្ស ជាកាដូខួបស្នេហ៍ 4ឆ្នាំ

531

ភ្នំពេញ​ : តារាចម្រៀងវ័យក្មេងល្បីឈ្មោះម្ចាស់បទ រាំញីកែងជើង គឺលោក ងួន ចាន់ដេវីត ហៅ G-Devith បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយជូនគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ដោយលោកបានទិញរថយន្តប្រណិតម៉ាក Rolls-Royce Ghost តំលៃរាប់សែនដុល្លារ ដើម្បីជាកាដូនៃខួបស្នេហ៍រយៈពេល 4ឆ្នាំរបស់ពួកគេ។

លោក G-Devith បានរៀបរាប់នៅលើ Facebook លោកថា៖ “Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ហើយបងក៏គិតថាកាដូរនេះក៏ជារស់ជាតិជីវិតថ្មីដែលយើងសាងឡើងពីដៃទទេ ក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយនៅក្នុងចំណែកជីវិតមួយនេះពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយនៃជីវិតគូរមួយនេះ I Love you @TEP BOPREK ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។

សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់នឹងនាំអ្នកទៅកាន់ភាពជោគជ័យ៕