អត្ថប្រយោជន៍ទំាង ១០ យ៉ាងនៃការទទួលទានតៅហ៊ូ

3115

តើអ្នកចូលចិត្តបរិភោគតៅហ៊ូដែរឬទេ? ប្រសិនបើអ្នកចូលចិត្ត អ្នកប្រាកដជាដឹងថាតៅហ៊ូមាន​គុណសម្បត្តិ​យ៉ាង​ណាហើយមើលទៅនោះ។ តែសម្រាប់អ្នកមិនចូលចិត្ត ឬ មិនធ្លាប់ញុំានោះ អាចងាក​មក​សាក​បរិភោគ​តៅ​ហ៊ូ​។ ព្រោះថាតៅហ៊ូសម្បូរទៅដោយប្រូតេអ៊ីន ជាតិខ្លាញ់ ដែលជួយដល់សុខភាពអ្នក។

មិន​ត្រឹម​តែប៉ុណ្ណោះ តៅ​ហ៊ូអាចឲ្យអ្នកទទួលទានគ្រប់វ័យព្រោះតែវាផ្តល់គុណសម្បតិ្តមានដូចជា៖

១. តៅហ៊ូជាប្រភេទអាហារសម្បូរទៅដោយប្រតេអ៊ីន។ វាស័ក្តិសមសម្រាប់អ្នកតមសាច់ ឬអ្នកបួសដោយវាមានផ្ទុកសារធាតុចិញ្ចឹមល្អៗ។

២. តៅហ៊ូជួយកាត់បន្ថយកូលេស្តរ៉លមិនល្អនៅក្នុងរាងកាយ។

៣. តៅហ៊ូជួយកាត់បន្ថយជំងឺទាក់ទងនឹងបេះដូង។

៤. តៅហ៊ូមានកាឡូរីទាប ជាតិខ្លាញ់ទាប ស័ក្តិសមសម្រាប់អ្នកចង់ស្រកគីឡូ។

៥. តៅហ៊ូមានសមាសធាតុគីមី Phyto ជួយកាត់បន្ថយហានិភ័យជំងឺមហារីក។

៦. តៅហ៊ូមានជួយឲ្យមានអរម៉ូនអ៊ីស្ត្រូសែនសម្រួលតុល្យភាពអរម៉ូនចំពោះស្រ្តីក្រោយអស់រដូវ។​

៧. តៅហ៊ូមានជាតិកាល់ស្យូមជួយសម្រួលដល់ឆ្អឹង។

៨. តៅហ៊ូមានជាតិប្រឆំាងអុកស៊ីដកម្មកាត់បន្ថយនៃជំងឺមហារីក។

៩. តៅហ៊ូសម្បូរទៅដោយវីតាមីនរួមមាន A, B, B1, B2, B6, B12, C, D, E និង Niacin ។

១០. ​តៅហ៊ូមានជាតិ lecithin ជួយដល់ខួរក្បាលនិងបង្កើនការចងចំា។

សម្រាប់ការជ្រើសរើសតៅហ៊ូមកបរិភោគ អ្នកគប្បីជ្រើសរើសតៅហ៊ូដែលចម្អិនដោយស្ងោរ ចំហុយ ប្រសើរ​ជាង​តៅហ៊ូណាដែលចៀន បំពង ព្រោះវាមិនសម្បូរសារធាតុចិញ្ចឹមឡើយ។ តៅហ៊ូល្អសម្រាប់អ្នករួមមាន តៅ​ហ៊ូ​ពណ៌​លឿង តៅហ៊ូពណ៌ស និងតៅហ៊ូពងមាន់ជាដើម៕

 

ប្រភព៖ Sanook