ធ្លាប់តែឃើញ មាន សូនីតា សុភាពៗ តែលើកនេះស៊ិចស៊ីកប់ នៅលើកោះសង្សារ មើលសឹងមិនស្គាល់

58

ក្រុងព្រះសីហនុ៖ តារាសម្តែង មាន សូនីតា ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿង “ផ្កាថ្ម” និងរឿង “ផ្កាទីងមោង” និងជាតារាស្រីដែលមានសម្លេងខុសពីតារាផ្សេងៗដែលគេមិនងាយនឹងច្រឡំ។

បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមក កញ្ញា មាន សូនីតា តែងតែតុបតែងខ្លួនបែបសុភាពៗជានិច្ច ប៉ុន្តែមួយរយៈចុងក្រោយនេះតែងតែឃើញ សូនីតា បង្ហោះរូបបង្ហាញរាងស៊ិចស៊ី ស្រស់ស្អាត គួរឲ្យទាក់ទាញ ធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាត និងប្លែកសឹងមើលមិនចង់ស្គាល់តែម្តង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា មាន សូនីតា បានបង្ហោះរូបមួយសន្លឹកនៅលើកោះសង្សារដ៏ស៊ិចស៊ីបញ្ចេញរាងដ៏ស្រឡូន ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងសរសើរគ្រប់ៗគ្នាតែម្តង។

ចង់ដឹងថា រូបទាំងនោះមានភាពស្រស់ស្អាតកម្រិតណា៖