កប់បាត់! ស្ងាត់ៗ ដួង ម៉ានិច បើកក្រុមហ៊ុននាំចូលផលិតផលល្បី Swiss Energy Collagen មាន BA សុទ្ធតែតារាល្បីឈ្មោះ

136

ភ្នំពេញ៖ កាលពីល្ងាចមិញនេះនៅផ្សារទំនើបអ៊ីអនម៉លសែនសុខមានការប្រារព្ធពិធីសម្ពោធផលិតផលមួយដែលមានការចូលរួមពីសំណាត់តារាល្បីៗជាច្រើនដួងនិងប្រមូលផ្តុំអ្នកជំនួញធំៗជាច្រើន

នេះគឺកម្មវិធីសម្ពោធផលិតផលថ្មី Swiss Energy Collagen របស់ក្រុមហ៊ុន LGT Global Trading Co., Ltd ហើយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺម្ចាស់ក្រុមហ៊ុនមួយនេះជាតារាសម្តែងស្រីដ៏ល្បីល្បាញ កញ្ញា ដួង ម៉ានិច ផ្ទាល់តែម្តង។

ទាំងអ្នកសារព័ត៌មានទាំងទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេដែលស្ងាត់ៗតារាសម្តែងឆ្នើមរូបនេះបានបើកក្រុមហ៊ុននាំចូលផលិតផលជំនួយសម្រស់ Swiss Energy Collagen ហើយធ្វើការ សម្ពោធយ៉ាងអធឹកអធមកណ្តាលផ្សារទំនើបអ៊ីអនបែបនេះ។ ហើយភាពភ្ញាក់ផ្អើលមិនមានត្រឹមតែ ប៉ុណ្ណឹងទេ ក្រុមហ៊ុន LGT Global Trading Co., Ltd របស់កញ្ញា ដួង ម៉ានិច បើកឆាកភ្លាមបង្ហាញ ទូតសុច្ឆន្ទៈចំនួន 4 រូបព្រមគ្នាតែម្តងដែលសុទ្ធសឹងជាតារាល្បីៗគឺមានលោក នូ ឧសភា – លោក សាក់ ចាដេត – កញ្ញា ឈិន មុនីនាថ – និងកញ្ញា ខៀវ លីលី។

 

លោកស្រីអគ្គនាយការ ដួង ម៉ានិច បានថ្លែងថានេះគឺជាមុខជំនួញទីមួយហើយដែលខ្លួនបានចាប់ផ្តើម ហើយក៏ជឿជាក់យ៉ាងមុតមាំថានឹងទទួលបានការគាំទ្រលើផលិតផល Swiss Energy Collagen ដែល ក្រុមហ៊ុនខ្លួនបាននាំចូលផ្តាច់មុខក្នុងព្រះរាជាណចក្រកម្ពុជានេះ ព្រោះតែបានសិក្សាយ៉ាងល្អិតល្អន់ព្រម ទាំងបានបើប្រាស់ផ្ទាល់ទៀតផង។

គួរបញ្ជាក់ផងដែរថាផលិតផល Swiss Energy Collagen ជាប្រភេទ Hydrolyzed Collagen ដែល ជ្រាបចូលក្នុងខ្លួន និងនាំយកសារធាតុសំខាន់ៗទៅបំប៉នក្នុងរាងកាយបានលឿនរហូតដល់ 50 ដង បើប្រៀបធៀបជាមួយ Collagen ធម្មតា។ ជាពិសេស Swiss Energy Collagen ទទួលស្គាល់និងមាន ស្តង់ដារ GMP ពីអ៊ឺរ៉ុប និងក្រសួងសុខាភិបាលខ្មែរថែមទៀតផង។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវ ឬធ្វើជាតំណាងចែកចាយ Swiss Energy Collagen អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 070 773 266 / 011 299 994 ឬតាមរយៈហ្វេសប៊ុកផេក Swiss Energy Collagen by D.M៕