រកណាបាន? កូនរបស់ប្រពន្ធក្រោយទេ តែស៊ឹម សូលីកា ស្រលាញ់ដូចកូនបង្កើត​ ទៅមើលថែរាល់ថ្ងៃ

188

(ភ្នំពេញ)៖ ជីវិតឯកជនរបស់ តារាសម្តែងស្រី និងជាពិធីការិនី អ្នកនាង ស៊ឹម សូលីកា តែងតែធ្វើឲ្យគេឯង ចាប់អារម្មណ៍ជានិច្ច បើទោះបីជា អ្នកនាង ឈានចូលវ័យជ្រេបន្តិចក៏ដោយ ហើយក៏មិនសូវមានពេលវេលាក្នុងសិល្បៈដូចមុនក្តីក៏ដោយ។

ជាក់ស្តែង មួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ ហាក់ដូចជា មមាញឹក ក្នុងការមើលថែ កូនទើបតែកើត របស់ស្វាមីមុនរបស់អ្នកនាងមែនទែន ដែលជារឿយៗ អ្នកនាង តែងតែទៅលេង និងមើលថែដូចកូនបង្កើតយ៉ាងដូច្នោះដែរ។

ក្នុងនោះដែរ កាលពីប៉ុន្មានមុន អ្នកនាង ក៏បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងកូនប្តីមុនរបស់អ្នកនាង ដោយបានបំពេរ រហូតអ្នកនាង គេងលក់ជាមួយដែរ ដែលធ្វើឲ្យហ្វេន មានការពេញចិត្ត និងស្រលាញ់ នឹងទង្វើរបស់អ្នកនាងបែបនេះ ដោយមិនខ្វល់ថា កូនរបស់ប្រពន្ធក្រោយនោះទេ ព្រោះថា កម្រឃើញគូស្វាមីភរិយាណា មានចិត្តបែបនេះ៕