ទោះដើរមិនបាន ត្រឹមអង្គុយលើរទេះរុញ តែ ពៅ បញ្ញាពេជ្រ លេងខ្លួននៅតែខ្ញង់

142

(ភ្នំពេញ)៖ អតីតតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ ពេលនេះ នាងកំពុងព្យាបាលខ្លួននៅឯប្រទេសថៃ ដើម្បីធ្វើឲ្យនាងអាចដើរបានដូចពេលមុន ស្របពេលដែលនាង ក៏មិនអាចដើរបានធម្មតានោះទេ មានតែអង្គុយលើរទេះរុញប៉ុណ្ណោះ។

យ៉ាងណាមិញ បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ តែតារាស្រីរូបនេះ នៅតែបង្ហាញវត្តមានខ្លួនលើបណ្ដាញសង្គមជានិច្ច តាមរយៈការ Live ច្រៀងសម្រាប់ហ្វេនៗបានស្ដាប់ ហើយសំនៀងរបស់នាងនៅតែពីរោះមិនចាញ់ពេលមុនឡើយ។ ក្នុងនោះដែរ នាងក៏កំពុងប្រកបរបរលក់ផលិតផលតាមអនឡាញ ដើម្បីទ្រទ្រង់ជីវភាពមួយផ្នែក ដោយកាក់កបមិនធម្មតា។

តួយ៉ាង បើទោះបី កញ្ញា ពៅ បញ្ញាពេជ្រ មិនអាចដើរបានដូចមុន ហើយពេលទៅណាមិនណាត្រូវមានរទេះរុញក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សនាងពេលបច្ចុប្បន្ននេះវិញឃើញថា តារាស្រីរូបនេះ ពិតជាពូកែថែសម្រស់ឲ្យនៅស្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗប៉ុន្មានឡើយ។

ជាពិសេស មុននេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកនឹងសម្រស់នាងគ្រប់គ្នា ដោយតារាស្រីរូបនេះនៅតែក្មេងជាងវ័យ ហើយតែងខ្លួនឡើងខ្ញង់ ព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងទាក់ទាញទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖