ដល់ក! តារាឥណ្ឌាល្បីរូបនេះ ឆ្លងកូវីដ១៩ ទាំងគ្រួសារតែម្ដង

95

ឥណ្ឌា៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយយោងតាមសារព័ត៌មាន Indian Express និង សារព័ព៌មានធំៗ នៅទូទាំងពិភព បានរាយការណ៍ថា តារាស្រីជនជាតិឥណ្ឌាដ៏ល្បី នាង Aishwarya Rai ដែលជា អតីតបវរកញ្ញាពិភពលោក ឆ្នាំ ១៩៩៤ បានឆ្លងមេរោគ Covid-១៩ ។

មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មាននេះត្រូវបានចែករំលែក ដោយស្វាមីរបស់នាងផ្ទាល់នៅលើបណ្ដាញសង្គម Twitter ដែលបានបង្ហើបទៀតថា សូម្បីតែកូនស្រីរបស់អ្នកទាំងពីរ ដែលទើបតែមានអាយុ ៨ ឆ្នាំ ក៏ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ មេរោគ Covid-១៩ នេះ ផងដែរ ដែលនៅក្នុងនោះ ស្វាមីរបស់នាង បានសរសេររៀបរាប់ថា៖
Aishwarya និង Aaradhya ទទួលបានលទ្ធផលតេស្តវិជ្ជមានជាមួយ COVID-១៩ ។ ហើយម្តាយ និងកូនស្រី នឹងអនុវត្ត​ ធ្វើការគម្លាតសង្គម នៅឯផ្ទះ ដើម្បីក្តាប់ជាប់នូវស្ថានការណ៍ និងកំពុងចាត់វិធានការចាំបាច់ទៅលើគ្រួសាររបស់ខ្ញុំ តែម្តាយរបស់ខ្ញុំ បានធ្វើតេស្តអវិជ្ជមាន។ សូមអរគុណចំពោះការលើកទឹកចិត្ត និងការជូនពរ ផងដែរ។

គួររំលឹកផងដែរថា បន្ទាប់ពីមានសេចក្តីថ្លែងការណ៍នេះ ទាំងស្វាមី និងឪពុកក្មេករបស់ Aishwarya Rai ក៏បានបញ្ជាក់ថា អ្នកទាំងពីរ ក៏បានឆ្លងមេរោគ Covid-១៩ ផងដែរ ដែលបច្ចុប្បន្ននេះ ពួកគេកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យ។ ហើយឪពុកក្មេករបស់ Aishwarya Rai ក៏បានសរសេរសារខ្លីៗ ទៅកាន់អ្នកទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយគ្រួសារទាំងមូល ក្នុងរយៈពេល ១០ ថ្ងៃកន្លងមក សូមទៅពិនិត្យមើលខ្លួនឯង ឱ្យបានឆាប់រហ័ស ៕

សូមទស្សនារូបភាពខាងក្រោម៖