គ្រូធំ បិសាចក្រហម នឹងប្រើប្រាស់យុទ្ធសាស្ត្រដដែលនេះ សម្រាប់ផ្តួល Southampton យប់នេះ !

128

(កីឡា)៖ ក្នុងសនិ្នសីទសារព័ត៌មានមុនជំនួបយប់នេះ លោក OIe Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា លោកនឹងមិនប្ដូរទម្រង់លេងរបស់លោកឡើយ ពេលក្រុមប៉ះ Southampton នារាត្រីនេះ។

Man Utd នឹងស្វាគមន៍ Southampton នៅកីឡដ្ឋាន Old Trafford វេលាម៉ោង២រំលងអាធ្រាត ដែលជាការប្រកួតដ៏សំខាន់របស់ពួកគេ ត្បិតឈ្នះការប្រកួតនេះ ក្រុមជើងឯក២០សម័យនេះ នឹងឡើងទៅកាន់ចំណាត់ថ្នាក់ទី៣ នៃតារាង Premier League។

ក្នុងសីន្និសីទមុនការប្រកួត Solskjaer បានបញ្ជាក់ថា លោកនឹងមិនធើ្វការផ្លាស់ប្ដូរប្រព័ន្ធលេងរបស់ក្រុមឡើយ ដែលនេះជាការមិនប្ដូរយុទ្ធសាស្រ្ដក្នុង៥ប្រកួតជាប់ៗគ្នា ខណៈក្រុមកំពុងសម្លឹងមើលការមិនដែលចាញ់ជាលើកទី១៨ ជាប់ៗគ្នានារាត្រីនេះ៕