ប្រុងប្រយ័ត្នទាំងអស់គ្នា ! ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា នៅដើមខែកក្កដាខាងមុខនេះ និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

937

(ភ្នំពេញ)៖ សេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅដើមខែកក្កដាខាងមុខនេះ និងមានខ្យល់មូសុងនិរតីនឹងបក់ខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា ដោយវានឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនស្ទើរទូទាំងប្រទេស។

ជាមួយគ្នានេះដែរ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដូច្នេះក្រសួងស្នើដល់សាធារណជន ពិសេសអ្នកដំណើរសមុទ្រ និងប្រជានេសាទសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕