ផឹកស្រវឹង ស្រែកច្រៀង បង្កសំឡេងរំខានអ្នកជិតខាង និងប្រើកាយវិការមិនសមរម្យមកលើសមត្ថកិច្ច បានចូលខ្លួនសុំទោសជាសាធារណៈ

707

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងតាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបុរសម្នាក់ ផឹកស៊ីស្រវឹងស្រែកច្រៀងនិងចាក់ធុងបាស់ឮខ្លាំងៗក្នុងកម្មវិធីខួបកំណើត​រំខានដល់អ្នកជិតខាង​ រហូតមានទំ នា ស់ជាមួយសមត្ថកិច្ចពេលចុះទៅធ្វើអន្តគមន៍​ ទៀត ។

នៅថ្ងៃទី៣០នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺ និង បកស្រាយជូនសាធារណ:ជនឲ្យបានជ្រាបទាក់ទងទៅនឹងករណីសមត្ថកិច្ចចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សដែលតាមដាន ឆ្លើយតប និងមានវិធានការណ៍ចុះដល់ទីកន្លែងដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទប្តឹងពីប្រជាពលរដ្ឋថាមានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន នៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។

ប៉ុន្តែក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខានមិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំងចាប់ក្របួចកអាវរក វា យ សមត្ថកិច្ចទៀតផង៕