ក្តុកក្តួលរំជួលចិត្តណាស់! ម្តាយរបស់យុវតីរងគ្រោះ យំស្រែកបោកខ្លួនស្តាយស្រណោះកូន នៅថ្ងៃចុងក្រោយ…… (មានវីដេអូ)

923

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២៧​ខែ មិថុនាឆ្នាំ២០២០ នារីវ័យក្មេងម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ និងបុរស ម្នាក់ រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ១៤៣កែង៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកេង​ ចំណែករថយន្តបានបេីករត់បាត់ បន្ទាប់ពីបុកហេីយ។

នារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនោះមានត្រូវគេស្គាល់ហ្វេសបុកឈ្មោះថា Ah Jruy មានអ្នក follow ១,៤០០០ នាក់ជាង ឈ្មោះ គ្រី សុខដាឡែន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១២ សាលាទួលទំពូងស្នាក់នៅជាមួយម្តាយមីងផ្ទះ ផ្លូវ២២៨សង្កាត់បឹងសាឡាងខណ្ឌទួលគោក (ស្លាប់បាត់បង់ជីវិត) និងបុរសម្នាក់ទៀត ដែលគេស្គាល់ថាជាកីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជាក្រោយអាយុ២២ឆ្នាំ ឈ្មោះ ទៀត គឹមហេង ក៏ដូចជាជាកីឡាករបាល់ទាត់របស់ក្លិបវិសាខា បានរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពេញទំហឹង អ្នកទាំងពីរត្រូវគេស្គាល់ថា ជាគូស្នេហ៍នឹងគ្នា ។

បើតាមប្រភពពីកន្លែងកើតហេតុ ពេលកើតហេតុមានរថយន្ត មិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿន បានមកដល់កន្លែងកើតហេតុ ក៏ជ្រុលបុកពេញទំហឹងជាមួយម៉ូតូមួយគ្រឿង ដែលជិះដោយជនរងគ្រោះទាំង២នាក់ បណ្តាល ឲ្យនារីវ័យក្មេង ស្លាប់ ភ្លាម ៗនៅកន្លែង និងបុរស ម្នាក់ទៀតរង របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែកឯរថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ដោយឡែកសពត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅភូមសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម និងថ្ងៃនេះជាថ្ងៃដែលត្រូវបញ្ចុះសព ឃើញថាម្តាយរបស់ជនរងគ្រោះបានស្រែកយំបោកខ្លួន ស្តាយស្រណោះកូន ដែលការបាត់បង់នេះ បាត់បង់គ្មានថ្ងៃត្រឡប់មកវិញ៕