គួរឱ្យសរសើរណាស់! ឯកឧត្តម ម៉ៅ ធនិន ប្រើចិត្តសាស្ត្រ ដោះស្រាយករណីកូនបង្កើតប្រើអំពើហិ ង្សាទៅលើម្តាយបង្កើត (មានវីដេអូ)

936

(ពោធិ៍សាត់)៖ ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនានេះ ពោលគឺចាប់ពីវេលាម៉ោង ៨ និង២០នាទីព្រឹក រហូតដល់ម៉ោង ៣ និង៤០នាទីល្ងាច, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហា

ប្រឈមក្រៅប្រព័ន្ធតុលាការ «សមាជ» តាមការគ្រោងទុក ក្នុងមួយសប្ដាហ៍ពីរដង។ ដូចសព្វមួយដង ពិធីនេះបានប្រារព្វធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក

លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ករណីកូនបង្កើតប្រើអំពើ ហិ ង្សាទៅលើម្តាយបង្កើតខ្លួនឯងរហូតដល់ម្តាយបង្កើត ឈឺទាំងកាយ ឈឺទាំងចិត្ត កើតទុក្ខមិនសុខចិត្តក៏បានប្តឹងឡើងទៅភូមិ និងប៉ុស្តិ៍ប៉ុន្តែមិនបានដំណោះស្រាយល្អ ក៏សម្រេចចិត្តឡើងមកដល់សាលាខេត្តពោធិ៍សាត់ ជួបឯកឧត្តមអភិបាលខេត្ត ដោយគាត់មានសមាជដោះស្រាយបញ្ហាឲ្យប្រជាជននៅក្នុងខេត្ត។ លោកយាយបានបន្តថា កូនប្រុសបានវាយធ្វើបាបលោកយាយរហូតជាំឆ្អឹងជំនី ហើយកូនប្រុសលោកយាយក៏បានសារភាពពីកំហុស។

ក្នុងនោះផងដែរលោកយាយមិនព្រមទទួលយកការអនុគ្រោះឲ្យកូនប្រុសបង្កើត និងកូនប្រសាររបស់លោកយាយទេ ដោយគាត់បាននិយាយថា គាត់ឆ្អែតចិត្ត តែដោយសារការស្វែងរកដំណោះស្រាយរបស់ឯកឧត្តមអភិបាល ជាច្រើនលើក ទីបំផុតលោកយាយក៏ព្រមការអនុគ្រោះ ដោយលោកអភិបាល បានសុំលោកយាយអនុគ្រោះឲ្យកូន ដោយឲ្យកូន និងកូនប្រសារ ក្រាបសំពះដល់ជើងលោកយាយ ឲ្យទៅបំរើលោកយាយ ១ ខែសិន ដើម្បីមើលពីការកែប្រែ តែមានការពិនិត្យតាមដានដោយមេប៉ុស្តិ៍។

ប្រសិនបើកូនទាំងពីរ មិនព្រមកែខ្លួន នៅតែធ្វើបាបលោកយាយនោះឯកឧត្តមអភិបាល នឹងធ្វើតាមផ្លូវច្បាប់ លែងមានការសម្របសម្រួលហើយ។