ដំណឹងល្អ ! ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ

639

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១រូបទៀត បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជាសះស្បើយគឺបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រហូតដល់ពេលនេះ គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដសរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ (ស្រី ៣៩នាក់ និងបុរស៩១នាក់) ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ (ស្រ្តី ០១នាក់ និងបុរស១០នាក់)។