TOP NEWS : ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញករណីជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ទៀត

846

(ភ្នំពេញ)៖ តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០២០ បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ២នាក់​បន្ថែម​ទៀត ។

ករណី​វិជ្ជមាន COVID-19 ថ្មី ២នាក់នោះ រួមមាន បុរសជនជាតិខ្មែរ ២នាក់ ដែលទើបវិញត្រឡប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ មកដល់កម្ពុជានៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ដោយទទួលធ្វើការតេស្ត វិជ្ជាមានកូវីដ-១៩។ អ្នកជំងឺទាំងពីរនាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមណ្ឌលសុខភាពចាក់អង្រែ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០​នេះ កម្ពុជា​​រក​​ឃើញ​អ្នក​ឆ្លង COVID-19 សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និង​បុរស ១០១នាក់) ក្នុង​នោះ​បាន​ព្យាបាល​ឲ្យជា​សះស្បើយ​ចំនួន ១២៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន ១២នាក់ ៕