ហ្វេសប៊ុកនឹងកំណត់មាតិកាដែលមានលក្ខណៈចម្រូងចម្រាសបន្ថែមទៀត ព្រមទាំងរឹតបន្តឹងគោលនយោបាយផ្សាយពាណិជ្ជកម្មផ្សេងៗ

46

(អន្តរជាតិ)៖ យោងតាមនាយកប្រតិបត្តិលោក Mark Zuckerberg បានអោយដឹងថា ហ្វេសប៊ុកនឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែលមានលក្ខណៈទម្លាក់កំហុសទៅលើជនជាតិភាគតិច ជនអន្តោប្រវេសន៍ ឬក្រុមពូជសាសន៍ដទៃទៀត ដែលគោលនយោបាយនេះគឺជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយទៅលើការនិយាយសម្តីស្អប់។

លោក Zuckerberg បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ផ្ទាល់កាលពីថ្ងៃសុក្រថា គោលនយោបាយដែលបានពង្រីកនេះ នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មដែលអះអាងថាក្រុមទាំងនេះគឺជាការគំរាមកំហែងមួយ។ គោលនយោបាយថ្មីនេះក៏នឹងហាមឃាត់ការផ្សព្វផ្សាយអវិជ្ជមាន អំពីជនអន្តោប្រវេសន៍ឬអ្នកស្វែងរកសិទ្ធិជ្រកកោនផងដែរ។

ការប្រកាសនេះធ្វើឡើងចំពេលមានការព្រមានកាន់តែខ្លាំងឡើង ៗ ពីសំណាក់អ្នកផ្សាយពាណិជ្ជកម្មប្រឆាំងនឹងហ្វេសប៊ុកដែលបានចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីមួយនេះថា បានជួយសម្រួលដល់ការផ្សព្វផ្សាយការស្អប់ខ្ពើមនៅលើវេទិកាសង្គមរបស់ខ្លួន។ កាលពីថ្ងៃសុក្រក្រុមហ៊ុន Facebook បានទទួលផលប៉ះពាល់ខ្លាំងជាងគេ ខណៈដែលក្រុមហ៊ុនយក្សយូនីលីវើរបានប្រកាសថា ខ្លួននឹងដកចេញការផ្សព្វផ្សាយរបស់ខ្លួនពីហ្វេសប៊ុកនិង Instagram យ៉ាងហោចណាស់នៅចុងឆ្នាំនេះ។ ភាគហ៊ុនរបស់ហ្វេសប៊ុកបានធ្លាក់ចុះប្រហែល ៧ភាគរយ បន្ទាប់ពីព័ត៌មាននេះ។

លោក Zuckerberg ក៏បានប្រកាសផងដែរថា ហ្វេសប៊ុកនឹងចាប់ផ្តើមអនុវត្តស្លាកសញ្ញាព្រមានចំពោះការបង្ហោះរបស់អ្នកប្រើប្រាស់ដែលគួរអោយកត់សំគាល់ ប៉ុន្តែរំលោភលើគោលការណ៍របស់វេទិកានេះ។ ហ្វេសប៊ុកត្រូវបានគេរិះគន់ចំពោះភាពអសកម្មរបស់ខ្លួនលើការបង្ហោះដោយប្រធានាធិបតីដូណាល់ត្រាំ ខណៈវេទិកាផ្សេងទៀត ដូចជាធ្វីតធ័រជាដើម បានចោទថា ធ្វើឱ្យមានអំពើហិង្សា ឬផ្សព្វផ្សាយព័ត៌មានមិនពិតជាដើម៕

Facebook Uses 2FA Phone Numbers to Help Other Users Find You ...