សមត្ថកិច្ច បានចុះបង្ក្រាបល្បែងស៊ីសង(កន្ទុយលេខ) ឃាត់ខ្លួនមេ និងកូនកញ្ច្រែងបានចំនួន ៤នាក់

1080

(កំពត) ៖ នៅវេលាម៉ោង ១៦និង១៥នាទី ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះបង្ក្រាបល្បែងស៊ីសង(កន្ទុយលេខ) ឃាត់ខ្លួនមេ និងកូនកញ្ច្រែងបានចំនួន ៤នាក់ ស្ថិតនៅភូមិព្រៃឈើទោល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។

យោងតាមប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់រួមមាន៖

ទី១.ឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃឈើទោស ឃុំអង្គរជ័យ ស្រុកអង្គរជ័យ (អ្នកធ្វើមេ) ។

ទី២.ឈ្មោះ ស ផៃ ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ (កូនកញ្ច្រែង) ។

ទី៣.ឈ្មោះ ណុប គឹម ហុង ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃឈើទោល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ (អ្នកលេង) ។

ទី៤.ឈ្មោះ វង ម៉ាប់ ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិព្រៃឈើទោល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ (អ្នកលេង) ។

សម្ភារៈរឹបអូសរួមមាន៖ ម៉ាស៊ីគិតលេខចំនួន ១គឿង សៀវភៅគាត់លេខ ២ក្បាល ក្រដាសកាប៉ោន ១សន្លឹ ប៊ិចចំនួន ៥ដើម វិទ្យុចំនួន ១គឿង ក្រដាសរាមគាត់កន្ទុយលេខចំនួន ១០សន្លឹក ទូរសព្ទ័ចំនួន ៣គ្រឿង លុយចំនួន៥.៣៥.០០០(ហាសិបបីម៉ឺនប្រាំពាន់)រៀល និងកាបូបស្ពាយចំនួន២ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី៕