សត្វខ្លា Cheetah កំពូលសត្វរត់លឿន តែមកសុខចិត្តចាញ់ឆ្កែ ព្រោះតែមូលហេតុនេះ …. !

92

(បរទេស) សត្វខ្លា Cheetah គឺជាសត្វដែលអាចរត់ក្នុងល្បឿន ១២០គីឡូម៉ែតក្នុងមួយម៉ោង ជាសត្វលើគោកដែលរត់លឿនជាងគេលើលោក។

គេបានដាក់វាឱ្យរត់ប្រណាំងជាមួយឆ្កែមួយក្រុម តែវាបែជាមិនរត់ ហើយសុខចិត្តចាញ់តែម្តង។

តើហេតុអ្វីបានជាវាសុខចិត្តចាញ់? ដោយសារតែក្នុងចិត្តខ្លា Cheetah វាគិតថាទោះបីវាឈ្នះក៏គ្មានន័យអ្វីដែរបានត្រឹមតែជាសត្វក្អេងក្អាងក្នុងចំណោមសត្វដែលគ្មានសមត្ថភាពតែប៉ុណ្ណោះ។

ក្នុងជីវិតពិតរបស់មនុស្សក៏ដូច្នោះដែរ យើងមិនចាំបាច់បង្ហាញពីសមត្ថភាព ឬភាពអស្ចារ្យរបស់ខ្លួនគ្រប់ពេលវាលា គ្រប់ទីកន្លែងនោះទេ សំខាន់ត្រូវចេះមើលកាលៈទេសៈ កន្លែងណាដែលយើងគួរបញ្ចេញ និងមិនគរបញ្ចេញ៕

{“subsource”:”done_button”,”uid”:”7780F749-C71A-43B6-86BA-3E87EE2761A9_1592714600902″,”source”:”other”,”origin”:”gallery”,”source_sid”:”7780F749-C71A-43B6-86BA-3E87EE2761A9_1592714600908″}

ប្រភព៖ https://bit.ly/2V3X3Sk