ផ្ទុះការសរសើរខ្លាំង ! បន្ទាប់ពីបានឃើញសកម្មភាពប៉ូលីសចរាចរណ៍ជួយទុក្ខធុរៈប្រជាពលរដ្ឋតាមដងផ្លូវ

84

(ហ្វេសប៊ុក) ៖ ប្រិយមិត្តជាទីមេត្រី នៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានគេធ្វើការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីបានឃើញទង្វើល្អរបស់ប៉ូលិសចរាចរណ៍ម្នាក់ ចេះជួយប្រជាពលរដ្ឋពេលកំពុងជួបទុក្ខលំបាក ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែល បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ នាងខ្ញុំសុំកោតសរសើរដោយស្មោះ ចំពោះទឹកចិត្តនិងអំពើល្អរបស់លោកពូ ពូលីសនៅខេត្តកំពង់ស្ពឺយើង ហើយក៏សូមជួយស៊ែរ ដើម្បីជាការលើកទឹកចិត្តគាត់វិញផងណា🙏 ។