(បរទេស)៖ លោកវេជ្ជបណ្ឌិត Sanpong Rithraksa ប្រធានមជ្ឈមណ្ឌលព័ត៌មានឱសថរបស់ថៃ បញ្ជាក់ថា ញ៉ាំទុរេនច្រើន អាចបង្កើនកម្ដៅក្នុងខ្លួន និងបណ្ដាលឲ្យកើតដំបៅមាត់ (Canker Sore) ហើយក៏បង្កគ្ រោះថ្នាក់ចំពោះអ្នកមានជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាម និងបេះដូង។
ប្រធានមជ្ឈមណ្ឌលព័ត៌មានឱសថដដែលនេះ បន្ដថា ទុរេន មានកាល់ឡូរីខ្ពស់ ដូច្នេះការញ៉ាំផ្លែឈើមួយមុខនេះ គួរតែមានកំណត់ ជាពិសេសនៅពេលអាកាសធាតុកាន់តែក្តៅ។
ទន្ទឹមនឹងទុរេនធ្វើទុក្ខ លោកណែនាំថា មង្ឃុត ជាផ្លែឈើល្អ ជួយបន្ថយកម្ដៅ។ លោកថា ភេសជ្ជៈរុក្ខជាតិ ក៏អាចជួយកាត់បន្ថយកម្ដៅក្នុងខ្លួនបានដែរ៕