តើប្រធានាធិបតី Burundi ស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ?

80

(អន្តរជាតិ)៖ ថ្វីបើមន្ត្រីផ្លូវការបានប្រកាសថា ប្រធានាធិបតី Burundi គឺលោក Pierre Nkurunziza (រូបស្តាំ) បានទទួលម រណ ភាព ដោយគាំងបេះដូងក្តី ក៏ក្រុមគ្រូពេទ្យបានអោយដឹងថា លោកបានស្លា ប់ ដោយកូវីដ១៩ ដែលធ្វើអោយលោកក្លាយជាប្រមុខរដ្ឋទី ១ ដែលបានទទួលមរណភាពដោយរោគនេះ ។

ប្រទេស Burundi បានប្រកាសពីមរណភាពរបស់ប្រធានាធិបតីខ្លួនកាលពីថ្ងៃទី ៩ មិថុនា ២០២០ ដោយនិយាយថាលោកបានទទួលមរណភាពដោយជំងឺគាំងបេះដូង ប៉ុន្តែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យក្រុង Karusi បាននិយាយថា លោកត្រូវគេបញ្ជូនមកក្នុងស្ថានភាពយឺតពេលព្រោះផ្លូវដកដង្ហើម ។

កាលពីខែ ឧសភា ប្រពន្ធលោកទទួលឆ្លងរោគកូវីដ១៩ តែត្រូវបានព្យាបាលទាន់ពេលវេលា ៕