រឿងធំហើយ! លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា

156

(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង។

នេះបើយោងតាមពាក្យបណ្តឹងមួយច្បាប់ដែលបង្ហោះផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០។

ពាក្យបណ្តឹងដដែលនេះ ដែលបានបង្ហោះដោយលោក អ៉ឹម ជីវ៉ា បានអោយដឹងថាដែរថា លោកជំទាវ ហ៊ុន ស៊ីណាត បានប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា និងបក្សពួក ដោយទាមទារសំណងទៅតាមផ្លូវច្បាប់។

ទាក់ទងនឹងបញ្ហានេះដែរ មហាជនកំពុងរង់ចាំមើលថា រឿងរ៉ាវពាក្យបណ្តឹងមួយនេះនឹងទៅជាយ៉ាងណាទៀត៕