ដំណឹងបន្ទាន់!!​ រក​ឃើញ​មេរោគ​កូ​វីដ-​១៩ លើ​ជ្រុញ​ធ្វើ​សាច់​ត្រី​សាល់ម៉ុន ក្នុង​ផ្សារ​មួយ​កន្លែង នៅប្រទេសថៃ

203

(ថៃ) ៖ តាម​ការផ្សាយ​របស់​កាសែត ថៃ​រ៉ាត់ ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ ២០២០ នេះ​ បាន​លើកឡើងថា កាលពី​ថ្ងៃទី​១៣​កន្លង​​ទៅ​នេះ ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​ចិន បាន​រកឃើញ​មេរោគ​កូ​វីដ-១៩ មាន​ជាប់​លើ​ជ្រញ់​សម្រាប់​ធ្វើ​ត្រី​សាម៉ុន ក្នុង​ផ្សារ​ស៊ិន​ហ្វា​ទី ក្រុង​ប៉ាក់​គីង​។

តាមការ​សន្និដ្ឋាន​ថា អាច​មកពី​មាន​អ្នក​ក្អក កណ្ដាស់ ដាក់​ទៅលើ​ជ្រញ់ ឬ​សាច់​ត្រី​សាល់ម៉ុន ពេល​កំពុង​ធ្វើ​ ទើប​បណ្តាល​ឲ្យ​មាន​មេរោគ​ដិត​ជាប់ ​និង​មានជីវិត​នៅ​លើ​ជ្រញ់​នោះ។​ ​ការ​រកឃើញ​មេរោគ​ថ្មី​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ផ្សារ​នេះ បាន​ចម្លង​រោគ​ជា​លក្ខណៈ​ក្រុម​ និង​បាន​រក​ឃើញ​មាន​ប្រមាណ​៤៥​នាក់​ហើយ កាលពី​ម្សិលមិញ​នេះ។

ក្រុម​សាស្ត្រាចារ្យ ផ្នែក​ជីវវិទ្យា​ នៃ​មហាវិទ្យាល័យ ជុ​ឡា​ឡុងកន ប្រទេស​ថៃ បាន​វិភាគ​ថា មេរោគ​ដែល​ដិត​នៅ​ជាប់​លើ​ជ្រញ់ និង​លើ​សាច់​ត្រី​សាល់ម៉ុន ជា​បញ្ហា​ដ៏​សំខាន់ ព្រោះ​សាច់​ត្រី​ទាំងនេះ ត្រូវ​បាន​គេ​វេច​ខ្ចប់​ដើម្បី​យកទៅលក់​លើ​ទីផ្សារ​ ដោយ​បាន​ក្លាសេ​យ៉ាង​ល្អ​ថែម​ទៀត​ផង ធ្វើឲ្យ​មេរោគ​នោះ​មិន​ងាយ​ងាប់​ឡើយ។​

​ក្រសួងសុខាភិបាល​ថៃ បាន​អះអាង​ថា ការចម្លង និង​ការ​រីក​រាលដាល ​នៃ​មេរោគ កូ​វីដ-១៩ តាមរយៈ​ការ​បរិភោគ​សាច់​ត្រី វា​មិន​ចម្លង​លឿន​ដូច​ការ​ឆ្លង​តាមរយៈ​ការដកដង្ហើម​ឡើយប៉ុន្តែ​វា​ក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ថ្មីៗ​នេះ​ត្រូវបាន​គេ​រកឃើញ​មាន​មនុស្ស​ជាង​៤០​នាក់​ហើយ ដែល​បាន​ឆ្លង​មេរោគ​ចេញពី​ផ្សារ​នេះ។ ​ក្រសួង​ បាន​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ រាល់​ការ​បរិភោគ​សាច់​ស្រស់ ដែល​អ្នក​តែង​ចូលចិត្ត ពិសេស​គឺ​សាច់​ត្រី​សាល់ម៉ុន​នេះ​តែម្ដង៕

ចង់ ឱ្យ កូន ឆ្លាតមាន ប្រាជ្ញា ត្រូវ ...