ការប្រកួតមិត្តភាព! Liverpool លត់ Blackburn យ៉ាងចាស់ដៃ នៅ Anfield

491

(កីឡា)៖ Liverpool បានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការត្រលប់មកវិញនៃ Premier League ជាមួយនឹងការទទួលបានជ័យជំនះ 6-0 ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Blackburn Rover នៅក្នុងកីឡដ្ឋាន Anfield។

Sadio Mane បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះ នៅ១០នាទីដំបូងនៃការប្រកួត ដោយបាល់រីបោនពីការស៊ុតរបស់ Alex Oxlade-Chamberlain។

Takumi Minamino បានបញ្ជូនឲ្យ Naby Keita រកបានគ្រាប់ទី២ មុនពេលដែលរូបគេ រកគ្រាប់បាល់បានដោយខ្លួនឯង ពីការកាត់យ៉ាងល្អរបស់ Mane មុនពេលចប់តង់ទី១។

ចូលដល់តង់ទី២ Joel Matip, Ki-Jana Hoever និង Leighton Clarkson រកបានម្នាក់១គ្រាប់បន្ថែមទៀត ដែលជាជ័យជំនះយ៉ាងងាយស្រួលសម្រាប់ក្រុមហង្សក្រហម៕