ជួយចែករំលែក! ឧស្សាហ៍ញ៊ាំសាច់កែច្នៃ ប្រយ័ត្នជួបបញ្ហាសុខភាពទាំងនេះ

7333

សាច់កែច្នៃរួមមានសាច់ក្រក ហតដក និង​សាច់ដែលគេកែ​ច្នៃទុកឱ្យបានយូរ​ត្រូវបាន​បន្ថែម​សារធាតុ​គីមី​ផ្សេងៗ​រួមនឹងអំបិលជាដើម។ សាច់ប្រភេទនេះអាចមានរសជាតិឆ្ងាញ់និងងាយរកទិញបាន ប៉ុន្តែមិនល្អសោះឡើយចំពោះសុខភាពនិងសម្រស់។ ថាតើសាច់កែច្នៃអាចជះផលប៉ះពាល់អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលអវិជ្ជមាននៃការទទួលទានសាច់កែច្នៃ ៖

១. ហានិភ័យនៃជំងឺបេះដូង

៤សញ្ញា ប្រាប់ថាអ្នកកំពុងតែមានជំងឺ ...

ក្រៅពីមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីកហើយនោះ សាច់កែច្នៃជាប្រភពនៃជាតិខ្លាញ់មិនល្អនិងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូង។

២. ឆាប់ចាស់ជាងវ័យ

នៅក្មេងសោះ តែមុខឡើងចាស់ជាងអាយុ ...

សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។

៣. ហានិភ័យនៃជំងឺមហារីក

យល់ដឹងពីហានិភ័យនៃជំងឺមហារីកឈាម ...

សាច់កែច្នៃច្រើនមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិល ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកបានយូរដែលសុទ្ធសឹងតែអាចបង្កើនហានិភ័យនៃជំងឺមហារីក ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀតគួរឱ្យបារម្ភ។

៤. ខ្សោយខួរក្បាល

ទម្លាប់ញ៉ាំអាហារនិងភេសជ្ជៈទាំងនេះ ...

ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។

៥. លើសសម្ពាធឈាម

តើកត្តាអ្វីខ្លះបណ្ដាលឲ្យលើសសម្ពាធ ...

សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ឬអំបិលដែលបង្កើនហានិភ័យនៃបញ្ហាលើសសម្ពាធឈាមនៅពេលទទួលទានច្រើន ហើយជាប្រចាំ។ អ្នកជំងឺលើសសម្ពាធឈាមមិនគួរទទួលទានអាហារមានជាតិសូដ្យូមលើសពី ១៥០០មីលីក្រាមក្នុងមួយថ្ងៃឡើយ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺកាន់តែអាក្រក់ឡើង។

៦. ធាត់ជ្រុល

តើអ្នកដែលធាត់ជ្រុលប្រឈមនឹងជំងឺកាច ...

ការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអ្នកកើនទម្ងន់ដោយសារមូលហេតុចម្បងពីរ។ ទី១នោះគឺអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អ saturated fat។ ទី២នោះគឺសារធាតុគីមីក្នុងសាច់កែច្នៃអាចបង្កការរលាកក្នុងរាងកាយ៕

អត្តបទ៖ health.com.kh