រយៈពេល២៨ថ្ងៃមកនេះ មានយានយន្តជាង៤ម៉ឺនគ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ តាមអនុក្រឹត្យថ្មី !!

550

(ភ្នំពេញ)៖ ឯត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានថា រយៈពេល២៨ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២៨ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤៩៨៩៦គ្រឿង ក្នុងនោះម៉ូតូ ២៩៨៥០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១១០៤៥គ្រឿង។

ត្រឹម ៣ ម៉ោងនៅភ្នំពេញ ប៉ូលិសផាក ...

សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ មានយានយន្ត ១៣៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ១០៥៤គ្រឿង ខណៈរថយន្តមានចំនួន ៣២២គ្រឿង។ និងមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨លើក ស្លាប់៣នាក់ របួស២៩នាក់ (របួសធ្ងន់១៦នាក់)។

ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ ...

បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង៕