កុំចេះតែហ៊ាន ! កោះហៅម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលកាត់តច្នៃប្រឌិតរូបភាពកងកម្លាំងនគរបាលជាតិ ត្រូវបានហៅមកធ្វើការសុំទោសជាសាធារណៈ

546

(ភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានកោះហៅ ម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានកាត់តច្នៃប្រឌិតរូបភាព និងអត្ថបទ ដែលធ្វីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កត្ដិយស និងសេចក្តីថ្លៃថ្នរ របស់កងកម្លាំងនគរបាលជាតិ ក្នុងកំឡុងពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើវិដេអូសុំទោសសមត្ថកិច្ចហើយ។

ដោយមានសហការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅឈ្មោះ សុឹម មួយគ្រី ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានកាត់តច្នៃប្រឌិតរូបភាព និងអត្ថបទ ដែលធ្វីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កត្ដិយស និងសេចក្តីថ្លៃថ្នរ របស់កងកម្លាំងនគរបាលជាតិ ក្នុងកំឡុងពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ សុឹម មួយគ្រី បានដឹង និងទទួលកំហុសដែលខ្លួនបានធ្វេីខុស ក៏ដូចជាបានធ្វេីកិច្ចសន្យា ។

ម្ចាស់ផេកហ្វេសប៊ុក HILO TYRE ក៏បានថតវីដេអូសុំទោសជាសាធារណ:នូវកំហុសដែលខ្លួនបានធ្វេីដោយខ្វះការត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វេីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណ:មតិ មានការយល់ច្រឡំ មកលេីសមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចគ្រប់រាជធានី ខេត្ត បាននឹងកំពុងខិតខំអនុវត្តច្បាប់ចរាចរណ៍ទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ ៕ ដោយ៖ យុទ្ធ