នគរបាលខណ្ឌសែនសុខ ចាក់សេារថយន្តមួយចំនួន ដែលឈប់​ចតរថយន្តគ្មាន​សណ្តាប់ធ្នាប់​ និង​ល្មើសច្បាប់ !

548

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លេាកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​នគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ចាក់សេារថយន្តមួយចំនួន ដែលឈប់​ចតរថយន្តគ្មាន​សណ្តាប់ធ្នាប់​ និង​ល្មើសច្បាប់។

យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អធិការ​នគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តេាយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានធ្វើការចាក់សេារថយន្តមួយចំនួន
ដែល​ឈប់ចតលើចិញ្ចើមផ្លូវបណ្តាល អេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់ ៕ ដោយ៖ យុទ្ធ