លោក Donald Trump ចោទប្រទេសចិនថាជាអ្នកបង្កើតវីរុសកូរ៉ូណា ដើម្បីចម្លងពលរដ្ឋអាមេរិក

187

(អន្តរជាតិ)៖ លោកប្រធានាធិបតី Donald Trump បានអះអាងថា ប្រទេសចិនបានបង្កើតវីរុស Covid ១៩ ដើម្បីចម្លឲ្យសហរដ្ឋអាមេរិក។ លោកបានបន្តថា ពេលនេះប្រជាជនសហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ជិត ៩២.០០០ នាក់ និងមានអ្នកឆ្លងចំនួន ១.៥ លាននាក់។ ហើយមានគណបក្សសាធារណរដ្ឋថា មេររោគនេះមិនបានឆ្លងទៅផ្នែកផ្សេងៗនៃខេត្តប្រទេសចិន វាមិនសមហេតុផលអ្វីសោះ។

កាលពីចុងឆ្នាំមុន Covid ១៩ បានកើតនៅទីក្រុង Wuhan តែវាមិនបានរីករាលដាលដល់ទីក្រុងប៉េកាំង វាបែបជាឆ្លងរាលដាលពាសពេញពិភពលោក។ រដ្ឋាភិបាលចិនថា ខ្លួនមានវិធានការណ៍យ៉ាងតឹងតែង ដើម្បីការពារខេត្តផ្សេងៗកុំឲ្យមានការឆ្លង Covid ១៩ ។ ហើយទីក្រុងប៉េកាំបាននិយាយថា ប្រទេសចិនក៏មានការខូចខាតដោយសាវីរុស Covid ១៩ នេះមានចំនួនអ្នកស្លាប់៤.៦០០នាក់ និងមានករណីឆ្លង៨៨.០០០នាក់។

ចំពោះលោក Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងតែធ្វើការស៊ើបអង្កេតករណី Covid ១៩ នេះ។ ហើយចិនបាននិយាយថា ការដោះស្រាយវិបត្តនេះត្រូវបញ្ចប់នៅប្រភពមេរោគ Covid ១៩ ។ ហើយលោក Trump បានបន្តវាយប្រហារ WHO និងទីក្រុងប៉េកាំងថា WHO បានផ្តាល់ឲ្យសហរដ្ឋអាមេរិកនូវ ដំបូន្មានគួរឲ្យខ្លាចជាច្រើន និងមិនយុត្តិធម៍សម្រាប់អាមេរិក ហើយ WHO នេះតែងតែនៅខាងចិន ឬហៅថា អង្គការនេះថា ជាអាយ៉ងរបស់ប្រទេសចិន។ ហើយមានមន្រ្តីស៊ើបការណ៍អាមេរិក កាលពីពេលមុនបានរកឃើញថា ប្រទេសចិនមានចេតនាបង្កើតចំនួនករណីឆ្លងវីរុស Covid ១៩ និងការស្លាប់របស់ពួកគេនៅ Wuhan។

កាលពីថ្មីៗនេះក្រុមភ្នាក់ងារសន្តិសុខជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន CNN ថា ភ្នាក់ងារ CIA ទីភ្នាក់ងារសន្តិសុខជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ ត្រូវតែផ្តល់ចម្លើយចំពោះភារកិច្ចរបស់ខ្លួនឲ្យបានជាក់លាក់មួយដើម្បីសិក្សាព័ត៌មានបន្ថែមអំពីថ្ងៃដំបូងនៃវីរុស Covid ១៩ នៅឯប្រទេសចិន៕