ការលើកឡើងរបស់លោក ខាន់ សុវណ្ណ ចាត់ទុកថា ៖ ជាការខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យប្រកបដោយភាពអគតិ និងសុទិដ្ឋិនិយម ដើរថយក្រោយគំនិតផ្ទុយពីវឌ្ឍនភាពសង្គម សាសនានិងវប្បធម៌

1426

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវការព្រួយបារម្ភ នឹងការសោកស្ដាយជាទីបំផុតហើយថ្កោលទោសចំពោះសំណេរ នឹងការលើកឡើងរបស់លោកខាន់ សុវណ្ណដោយចាត់ទុកថា ៖ ជាការខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងសុទិដ្ឋិនិយមដើរថយក្រោយគំនិតផ្ទុយពីវឌ្ឍនភាពសង្គមសាសនានិងវប្បធម៌។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធ ដាច់អហង្ការចំពោះ account facebook ឈ្មោះថា៖សុវណ្ណខាន់ (អពប) Khmer Mjas srok ដែលគ្រប់គ្រងដោយ លោកខាន់ សុវណ្ណបានប្រើជាសំណេរនិងការលើកឡើងថា ៖ កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់​នឹងត្រូវការកម្មករជំនាញនិងគ្មានជំនាញជាច្រើនមុឺននាក់ដើម្បីបង្កើត បង្គ្រប់ទីផ្សារចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ ៥៦ឆ្នាំ ឲ្យអស់តើអាចទៅរួចដែរឬទេ ?

សូមអានសេចក្តីថ្លែងការណ៍លម្អិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាខាងក្រោមនេះ ៖

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា