មុខម្ហូបមានធ្មេញ បង្ហោះលើបណ្តេញសង្គមហ្វេសប៊ុក ជាព័ត៌មានមិនពិត !

539

(ព្រះសីហនុ) ៖ ថ្ងៃពុធ ទី២០ ខែឧសភាឆ្នាំ២០២០ ស្នងការនគរបាលខេត្តព្រះសីហនុ សូមច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានបង្ហោះដោយហ្វេសបុក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ ។

ដោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗជាលទ្ធផល សមត្ថកិច្ចជំនាញរកឃើញថា រូបភាពធ្មេញខាងលើគឺមានប្រភពមកពី អាខោនហ្វេសប៊ុកបង្ហោះក្នុងប្រទេសថៃដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។

ដូច្នេះសូមម្ចាស់ ហ្វេបុកខាងលើជួយធ្វើកាកែតំរូវចំពោះកាបង្ហោះឡើងវិញ ជៀសវៀងការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអគុណ ៕