អាជ្ញាធរជាតិអប្សរាបន្តរៀបចំទេសភាពបរិស្ថានមុខប្រាសាទអង្គរវត្ត

608

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អផ្លូវថ្នល់ ផ្លូវដេីរ សួនច្បារ កន្លែងបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មកម្រិតអន្តរជាតិនៅបរិវេណមុខប្រាសាទអង្គរវត្តជាបណ្តេីរៗ។

នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរាបានសម្រេចរុះរេីរោងឈេីប្រក់ក្បឿងមួយខ្នងនៅក្បែរត្រពាំងសេះ ដែលរងការខូចខាត ដេីម្បីប្រែក្លាយទីតាំងធ្វើជាវាលស្មៅនិងសួនឈេីប្រណីត សម្រាប់ជាប្រយោជន៏សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដេីរកម្សាន្ត ព្រមទាំងលេីកគុណតម្លៃរណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា គម្រោងរួមនៅមុខអង្គរវត្តនឹងបញ្ចប់ទាំងស្រុងមុនដំណាច់ឆ្នាំ២០២០នេះ៕