ខ្មាំងកាំភ្លើងជិះរថយន្តស៊េរីទំនើប ផ្ទុះអាវុធ១គ្រាប់ក្បែរលីហួរ ផ្អើលសមត្ថកិច្ច នៅខណ្ឌ៧មករា!

664

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០  មានករណីបាញ់បោះសេរីរថយន្តស៊េរីទំនើបមួយគ្រឿង ផ្ទុះអាវុធ១គ្រាប់ក្បែរលីហួរ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចក្បែរលីហួរប្តូរប្រាក់ ស្ថិតក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

យោងតាមប្រភពពីសមត្ថកិច្ចដែលល្បាតតាមមូលដ្ឋាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានហេតុការណ៍បាញ់បោះយ៉ាងស៊េរីបែបនេះ គឺមានរថយន្តម៉ាក Toyota Lang Cruiser ពណ៌ស ស៊េរីទំនើបខ្ពស់គ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ពេលដែលមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបានបើកកញ្ចក់ឡាន រួចហូតកាំភ្លើងបាញ់១គ្រាប់ឡើងលើ រួចក៏បានបន្តដំណើរជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ប្រភពដដែលបានបន្តទៀតថា ជនបង្កមិនបានស្គាល់អត្តសញ្ញាណទេ មិនដឹងថាជាមនុស្សប្រុស ឬស្រី និងជាជនជាតិអ្វីនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរកសំបកផ្ទុះ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕