តើតម្លៃសេវាសាធារណៈនៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្តមានតម្លៃប៉ុន្មាន?

551

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជួន នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ពីតម្លៃសេវាសាធារណៈនៃការប្ដូរ និងពន្យារបណ្ណបើកបរយានយន្ដ។

បើតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជួន បានបញ្ជាក់ថា កម្រៃសេវាសាធារណៈនៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត សម្រាប់រថយន្ត ៣០.០០០៛ និងទោចក្រយានយន្ត ២០.០០០៛៕