ពូ Passapp ម្នាក់សង្ស័យត្រូវថ្នាំសន្តំ ក្រោយស្រីស្អាតអ្នកជិះជាភ្ញៀវ ស្ទុះទៅអោបថើប រួចក៏សន្លប់ឈឹង !

572

(ភ្នំពេញ) ៖ កាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបុរសជាអ្នករត់កង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹង នៅលើម៉ូតូកង់បីកង់បីឥណ្ឌា សង្ស័យថា ត្រូវបាននារីវ័យក្មេងម្នាក់ដែលជាភ្ញៀវជិះហើយប្រើល្បិចដាក់ថ្នាំសន្តំ រួចយករបស់របរអស់ពីខ្លួន ដែលហេតុការណ៍នេះបស្ថិតនៅមុខផ្ទះបើក Smart Spot មួយកន្លែងយីហោ ស៊ុន សុខា ទល់មុខមន្ទីរពេទ្យលោកសង្ឃ ផ្លូវ២៧១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលគេស្គាល់ត្រឹមថា ជាអ្នករត់ម៉ូតូកង់បី ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 1HL-7949 មួយគ្រឿង ។ គេពុំដឹងថា ជនរងគ្រោះបាត់បង់អ្វីខ្លះនោះឡើយទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរូបនោះ បានសន្លប់ដេកស្តូកស្តឹងតាំងពីម៉ោងប្រមាណជិត១០ម៉ោងយប់មកម្ល៉េះ បន្ទាប់ពីគាត់បានដឹកនារីវ័យក្មេងម្នាក់ហើយមកទិញទឹកក្រឡុកនៅទល់មុខមន្ទីរពេទ្យលោកសង្ឃ ហើយក៏ដឹកនាងធ្វើដំណើរពីជើងទៅត្បូង មកឈប់នៅកន្លែងកើតហេតុ ក៏ឮសូរសម្លេងឈ្លោះប្រកែកគ្នា ហើយទំនងជាអ្នកម៉ូតូកង់បី ទារលុយ។ ក្រោយមក គេក៏ឃើញនារីរូបនោះបានស្ទុះទៅអោបថើបអ្នករត់ម៉ូតូកង់បី ហើយក៏ស្ងាត់ឈឹងតែម្តង។

មួយសន្ធុះស្រាប់តែគេឃើញនារីរូបនោះ ក៏បានដើរចេញទៅដោយមានយួរស្បោងទៀតផង ក្រោយមកក៏មានការភ្ញាក់ផ្អើលតែម្តង នៅពេលឃើញអ្នករត់ម៉ូតូកង់បីខាងលើបានដេកសន្លប់ស្តូកស្តឹងនៅលើម៉ូតូកង់បីដូច្នេះ។ ក្នុងហេតុការណ៍នេះដែរមានក្រុមសមាគមន៍កង់បីរបស់បុរសខាងលើបានចុះមកអន្តរាគមន៍ពេញកន្លែងកើតហេតុ តែហួសចិត្ត បានត្រឹមមកជួយដឹងលឺ ហើយហែកស្លាកសមាជិកនិងលេខសម្គាល់គាត់ចោល រួចចេញទៅបាត់អស់ទៅ បន្សល់ទុកតែបុរសរងគ្រោះ ត្រូវបានបងៗអ្នករត់កង់បីដទៃទៀត និងបងប្អូនអ្នកសារព័ត៌មាន បើកកង់បររបស់គាត់ដឹកទៅមន្ទីរពេទ្យលោកសង្ឃ នៅជិតនោះ ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះសិនផងដែរ ជៀសវាងទុកកាន់តែយូរខ្លាចមានអាការៈធ្ងន់ធ្ងរជាងនេះ ចាំពេលដឹងខ្លួនក្រុមគ្រូពេទ្យជួយទាក់ទងសាច់ញាតិបាន ឬមិនបាន មានតែសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកថ្លា ជួយចុះទៅពិនិត្យនិងសួរនាំរឿងហេតុផង ព្រោះពេលកើតហេតុមិនឃើញសមត្ថកិច្ចចេញល្បាត ឬចុះទៅមើលឡើយ ។

តាមប្រភពដដែលឱ្យដឹទៀតងថា ពាក់ព័ន្ធករណីខាងលើគេមានការសង្ស័យថា បុរសរូបនោះត្រូវនារីវ័យក្មេងរូបនោះដាក់ថ្នាំសន្តំយករបស់របរអ្វីមួយទៅបាត់៕