តេីអ្នកណាមកទទួលខុសត្រូវ? ភ្លៀងធ្លាក់ភ្លៀងមួយមេលាយលំ ធ្វើឱ្យបាក់រលំដើមឈើមួយដើម សង្កត់លើរថយន្តមួយគ្រឿង ខ្ទេចមួយកំណាត់ក្រោយ

537

(ភ្នំពេញ)៖ នាម៉ោងជិត០៦ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់ភ្លៀងមួយមេលាយលំ និងខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យបាក់រលំដើមឈើមួយដើម សង្កត់លើរថយន្តមួយគ្រឿង ខ្ទេចមួយកំណាត់ក្រោយ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត ខ្ទេចមួយកំណាត់ក្រោយប៉ុណ្ណោះ ។

ដែលហេតុការណ៍នេះស្ថិតនៅតាមមហាវិថីកម្ពុជាក្រោម ត្រង់ចំណុចស្តុប សន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ ។ តេីអ្នកណាមកទទួលខុសត្រូវ៕