សូមនាំគ្នាគោរពច្បា់ចរាចរណ៍! ស្លាប់៥នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញ

570

(ភ្នំពេញ)៖ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

របាយការណ៍ខាងលើ បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែង និងបត់មិនប្រយ័ត្ន៕