អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ចំណាយថវិកា ទិញចំណីអាហារចិញ្ចឹមសត្វត្មាតក្នុងមួយខែ៣ដង

470

(ស្ទឹងត្រែង)៖ សត្វត្មាតនិងពួកសត្វស្លាប ផ្សេងៗទៀតកំពុងរស់នៅតំនប់ព្រៃអភិរក្សក្នុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះចំណាយថវិកាជាង១០០០ដូល្លារ ទិញចំណីអាហារបន្ថែមឱ្យស៊ីក្នុងមួយខែ៣ដងជាពិសេសនៅក្នុងរដូវដែលវាកំពុងពងកូននេះ។

ក្នុងសកម្មភាពផ្តល់ចំណីសត្វនៅថ្ងៃទី១៩និងទី២០ធ្នូនេះ លោកអ៊ាង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាប់អន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង បានបញ្ចាក់ថា៖ នៅក្រុមអភិរក្សបានផ្តល់អាហារបន្ថែមឱ្យសត្មាតនិងសត្វស្លាប ផ្សេងៗទៀតក្នុងមួយខែ៣ដង ជាប្រចាំដើម្បីយើងអភិរក្សពពួកសត្វដ៍កម្រ ទាំងនេះឱ្យនៅគង្គវង្សនឹងរក្សារវាឱ្យនៅក្នុងព្រៃទឹកដីយើង កុំឱ្យវាទៅរស់នៅព្រៃប្រទេសឡាវព្រោះខ្លាចត្រូវគេសម្លាប់វា។

លោកបន្ថែមថា បច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗ សង្កេតឃើញមានសត្វត្មាតនិងសត្វស្លាបផ្សេងៗទៀត មកស៊ីចន្លោះចាប់ពី៩០ក្បាល់ទៅ១២០ក្បាលតែប៉ុណ្នោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃ ដែលមានរស់នៅតំបន់ព្រៃអភិរក្សនេះ។

លោកផាន់យុទ្ធ អភិបាលស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ការអភិរក្ស សត្វស្លាបនេះបងប្អូនប្រជាពលរដ្ឋយើងបានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរមកលេងចង់មើលសត្វត្មាតទាំងនេះ។

លោកបន្តថា ប្រជាពលរដ្ឋនៅឃុំព្រែកមាស និងឃុំថ្មកែវ ជិតតំបន់អភិរក្ស បានងាកមកធ្វើស្រូវត្រយ៉ងយក្សគ្រប់ៗគ្នា ព្រោះនៅពេលបាលផលក្រុមអភិរក្សសត្វត្មាតធ្វើការប្រមូលទិញ ក្នុងតំលៃខ្ពស់ដែលជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វ នឹងពឹងផ្អែកលើផលអនុផលព្រៃឈើ។

សូមរំលឹកថា៖នៅថ្ងៃទី១៩និងទី២០ធ្នូនេះក្រុមអភិរក្សសត្វស្លាបនិងធ្វើបរិមាណចំនួនសត្វដែលរស់នៅតាមរយៈការផ្តល់អាហារក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមខេត្តដែលមានសត្វត្មាតរស់នៅដូចជាខេត្តក្រចេះ -មណ្ឌលគីរី -រតនគីរី-ព្រះវិហារ និងខេត្តស្ទឹងត្រែងដែលមានសត្វត្មាតរស់នៅច្រើនជាងគេ។

សូមបញ្ចាក់៖ការផ្តល់ចំណីក្នុងមួយខែ៣ដងជាប្រចាំនេះគឺអង្គការជីវិតសត្វស្លាបអន្តរជាតិបាន ទិញគោឬក្របីដែលត្រូវចំណាយថវិកាជាង១០០០ដូល្លាជារៀងរាល់ខែដើម្បីបង្គ្រប់បន្ថែមទៅលើអាហារព្រៃ ព្រោះនៅរដូវនេះជារដូវវាបន្តពូជនិងពងកូន៕