គិតត្រឹមព្រឹកនេះ! ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត ៤.៨លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១.៨លាននាក់នៅលើលោក

111

(អន្តរជាតិ)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៧៩៨,៩៥២ករណីហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣១៦,៥១៤នាក់ និងជាសះស្បើយឡើងវិញ ១,៨៥៥,១៣២នាក់គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។ នេះយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

ទិន្នន័យ បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥២៧,៣៥២នាក់ ស្លាប់ចំនួន ៩០,៩៧៣នាក់ និងជាសះស្បើយចំនួន ៣៤៤,៩៥២នាក់៕