បន្ទាប់ពីទូរសព្ទឆ្លាត ពេលនេះមានបង្គន់ឆ្លាតទៀត !

79

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានបង្កើតបង្គន់ឆ្លាតនេះ ដែលគេអោយឈ្មោះថា iPlop ហេីយដែលអាចជួយអ្នកប្រើវាដឹងបានពីសុខភាពខ្លួន តាមរយៈការត្រួតពិនិត្យទឹកនោម និង លាមក ដូចជា ដំបៅក្នុងសរីរាង្គ (infection) មហារីកប្រមាត់ និងការខ្សោយតម្រងនោមជាដើម។

បង្គន់នេះចេះស្គាល់អ្នកមកអង្គុយលេីវាទៀត ដែលអាចអោយវាតាមដានសុខភាពម្នាក់ៗ និង អាចបញ្ជូនទិន្នន័យទៅអ្នកទទួលព្យាបាល ដោយធានាបាននូវការសំងាត់គ្រប់គ្រាន់ ៕