អ្នកនាង គង់ សុជាតិ ដាក់យ៉ាងចាស់ដៃ កុំចេះតែហ៊ាន!

1587

(ភ្នំពេញ)៖ ប្រិយមិត្តក៏ដូចជាអ្នកតាមដានរាល់ព័ត៌មានដ៏ក្ដៅគគុក រវាងអ្នកនាងគង់ សុជាតិ និងអ្នកនាង ចាន់ កែវនិមល នូវរឿងរ៉ាវស្នេហាត្រីកោណដែលកន្លងមក អ្នកទាំងបីហាក់ដូចជាមិនខ្វល់ និងមិនប្រតិកម្មអ្វីទាំងអស់។ ជាក់ស្ដែងកាលពីម្សិលមិញ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកនាងគង់ សុជាតិ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍​មួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖«កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើអោយដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស់ ត្រូវចាំ ថាមនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដេីម្បីទទួលបានភាពជោគជ័យ តែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស់ ដេីម្បីទទួលបាននូវភាពជោគជ័យ តែមួយមុខនោះទេ»។

ស្របពេលនេះដែរ ចំពោះសារដែលអ្នកនាងបានបង្ហោះនេះមិនដឹងថាអ្នកនាងចង់ថាអោយសំដៅលើអ្នកណានោះទេ៕