តម្លៃមាសនៅទីផ្សារអន្តរជាតិមានប្រែប្រួលមកត្រឹម ១,៧០០ ដុល្លារក្នុងមួយអោន (ជាងមួយតម្លឹង)

96

(អន្តរជាតិ)៖ តម្លៃមាសនៅទីផ្សារអន្តរជាតិមានប្រែប្រួលបន្តិចបន្តួចនៅថ្ងៃចន្ទនេះ ខណៈតម្លៃរូបិយវត្ថុដុល្លាររបស់អាមេរិកកើនឡើងនៅទីផ្សារជួយដូរ បន្ទាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ប្រទេសមួយចំនួនត្រូវបានបន្ធូរបន្ថយ ដែលធ្វើឱ្យករណីឆ្លងជំងឺ COVID-19 ថ្មីៗកើនឡើង និងវិនិយោគិនមួយចំនួនមានក្តីបារម្ភ។

Gold Price Forecast: Descending Channel Prevails - Key Levels for ...

មាសនៅលើទីផ្សារអន្តរជាតិមានតម្លៃប្រែប្រួលតិចតូច ពោលគឺ ១,៧០០ ដុល្លារក្នុងមួយអោន (ស្មើជាងមួយតម្លឹង) នៅត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែតម្លៃមាសនៅថ្ងៃនេះបើធៀបនឹងថ្ងៃសុក្រកាលពីសប្តាហ៍មុនមានការធ្លាក់ចុះ ១ ភាគរយ។ តម្លៃមាសនៅទីផ្សារអាមេរិកគឺ ១,៧០៣.១០ ក្នុងមួយអោន ធ្លាក់ចុះ ០.៦ ភាគរយ។

លោកស្រី Rhona O’Connell អ្នកវិភាគរបស់ក្រុមហ៊ុន INTL FCStone បានឱ្យដឹងថា ៖«វានៅមានភាពមិនច្បាស់លាស់ជាច្រើនកំពុងកើតឡើង ខណៈប្រទេសមួយចំនួនចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងរបស់ពួកគេ ឧទាហរណ៍ដូចជាប្រទេសកូរ៉េខាងត្បូង រកឃើញករិណីឆ្លងថ្មីៗ បន្ទាប់បន្ធូរបន្ថយការរឹតបន្តឹងប្រទេស»។

លោកស្រី បានបន្តថា ៖«ទោះបីជាយ៉ាងណាក៏ដោយ នៅខាងមុខដ៏ខ្លី តម្លៃមាសត្រូវបានរំពឹងទុកថានឹងមានភាពថេរឡើងវិញ ឬធ្លាក់ចុះតិចតូច ដោយសារមានទំនុកចិត្តថា ស្ថានភាពសេដ្ឋកិច្ចនឹងមានធូរស្បើយឡើងវិញ»។
សន្ទស្សន៍រូបិយវត្ថុដុល្លារបានកើនឡើង ០.៣ ភាគរយ ធៀនឹងរូបិយវត្ថុសំខាន់មួយចំនួន ដែលធ្វើឱ្យការងើបវិញនៃតម្លៃមាសមានកម្រិត៕