លោក ឃឹម ហ្វីណង់ រំឭកកាល ៥ ឆ្នាំមុន យុវជនខេត្តសៀមរាប ខិតខំធ្វើការទល់ភ្លឺ រហូតនាំយកមោទកភាពថ្មីមួយជូនជាតិ Guinness World Records

555

(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានរំឭកអតីតកាល កាលពី ៥ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ១៥ មេសា ឆ្នាំ ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកមោទកភាពថ្មីមួយជូនដល់ជាតិ តាមរយៈការបំបែកឯតគ្គទកម្មពិភពលោក «Guinness World Records» លើការរាំចង្វាក់ម៉ាឌីហ៊្សុន ចំនួន ២០១៥ នាក់ ដែលលោកគឺជាយុវជនម្នាក់ក្នុងចំណោមនោះ ។

ភ្ជាប់ជាមួយរូបភាពមួយសន្លឹក លោកអភិបាលស្រុកវ័យក្មេងខាងលើបាន បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា «ម៉ោង៣ទៀបភ្លឺ នៅមុខទីលានជល់ដំរី នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥៖ ៥ឆ្នាំគត់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកមោទនកភាពថ្មីមួយជូនដល់ជាតិ តាមរយៈការបំបែកឯតគ្គទកម្មពិភពលោក Guinness World Records លើការរាំចង្វាក់ម៉ាឌីហ៊្សុនចំនួន២០១៥នាក់ ។

ស្ទីកគ័រពណ៌លឿងលើដងខ្លួនខ្ញុំនេះ គឺជាគំនូសដៅមួយ ក្នុងចំណោមគំនូសដៅទាំង២០១៥ ដែលក្រុមការងារយុវជនខេត្តសៀមរាប ខិតខំប្រឹងប្រែងបិទមួយយប់ទល់ភ្លឺ ដើម្បីអោយទាន់ការរាំបំបែកឯកគ្គទកម្មនៅក្នុងព្រឹកនោះ» ។

ក្រោយបានអានសំណេររបស់លោកអភិបាកស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ មហាជននាំគ្នាកោតសរសើរពីស្មារតីទទួលខុសត្រូវក្នុងកិច្ចការងាររបស់លោកយ៉ាងខ្លាំង ៕