ក្រៅពីប្រាសាទអង្គរវត្ត នៅមានប្រាសាទមួយចំនួនទៀតដែលអុ្នកមិនគួររំលង!

1128

(សៀមរាប)៖ អង្គរវត្តគឺជាប្រាសាទដែលបានស្វាគមន៍អ្នកទេសចរជាង២លាននាក់ក្នុងមួយឆ្នាំ ក្រៅពីប្រាសាទអង្គរវត្តនៅមានប្រាសាទមួយចំនួនទៀតដែលអ្នកមិនគូររំលងនោះគឺ៖

១. ប្រាសាទនាគព័ន្ធ៖ ស្ថិតក្នុងចម្ងាយ១៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ប្រាសាទនាគព័ន្ធដែលស្ថិតនៅកណ្តាលស្រះមួយត្រូវបានគេចាត់ទុកថាជាកន្លែងសក្តិសិទ្ធដែលអាចលុបលៀងអំពើរបានដោយទឹកអម្រិតនៅទីនោះ។

២. ប្រាសាទព្រះខ័ន៖ ប្រាសាទបុរាណមួយនេះបានលាក់ខ្លួនក្នុងព្រៃរហូតដល់ឆ្នាំ ១៩៣៩ ក៏បានរកឃើញឡើងវិញដោយអ្នកបុរាណវិទូជនជាតិបារាំង។

៣. ប្រាសាទតាកែវ៖ ប្រាសាទដែលមានទីតាំងនៅភាគខាងកើតនៃច្រកទ្វារអង្គរធំគឺជាប្រាសាទដែលមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ យោងតាមប្រវត្តិសាស្ត្របុរាណនៅពេលកំពុងសាងសង់ប្រាសាទនេះត្រូវបានរន្ធះបាញ់ទើបត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អ ដូចនេះប្រាសាទតាកែវក៏ត្រូវបានទុកចោលលែងសាងសង់បន្ត។

៤. បន្ទាយក្តី៖ ចំពោះប្រាសាទបន្ទាយក្តីវិញនៅសេសសល់សណ្ឋានល្អច្រើនដែលជាហេតុអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនផងដែរ។

៥. ប្រាសាទបាពួន៖ ប្រាសាទនេះអាចនាំលោកអ្នកទៅមើលឧទ្យានអង្គរបានយ៉ាងច្បាស់ ប៉ុន្តែគ្រោះធម្មជាតិ និងរយៈពេលជាយូរឆ្នាំមកនេះបានបំផ្លិចបំផ្លាញប្រាសាទអស់មួយចំណែកធំរហូតស្ទើតែបាត់ពីប្រវត្តិសាស្ត្រទៅហើយ។

៦. ប្រាសាទតាសោម៖ ប្រាសាទតាសោមដែលមានភាពធន់នឹងធម្មជាតិនេះមានលក្ខណៈពិសេសច្រើន ទោះជាយ៉ាងណាប្រាសាទនេះមិនមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើយ។

៧. ភ្នំបាក់ខែង៖ ប្រាសាទដែលមានជណ្តើរចោទ និងស្ថិតនៅទីខ្ពស់មួយនេះអាចនាំអុ្នកទៅមើលទិដ្ឋភាពប្រាសាទអង្គរវត្តបានយ៉ាងត្រជាក់ភ្នែក បន្ថែមពីនេះផងដែរក៏ជាកន្លែងល្អបំផុតសម្រាប់ផ្តិតយករូបភាពថ្ងៃរៀបលិច។

៨. ប្រាសាទកោះកេរ្តិ៍៖ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ្តិ៍គឺលោកអ្នកមិនត្រឹមតែអាចទស្សនាបានត្រឹមប្រាសាទបុរាណជាច្រើនប៉ុណ្ណោះទេ តែលោកអុ្នកអាចមើលឃើញទីក្រុងទាំងមូលដែលធ្លាប់ជាផ្ទះរបស់ប្រជាជនជាង១ម៉ឺនគ្រួសារកាលពីរាប់រយឆ្នាំមុនផងដែរ។

៩. ប្រាសាទបន្ទាយស្រី៖ ប្រាសាទបន្ទាយស្រីក៏ជាប្រាសាទល្បីមួយដែរក្នុងទីក្រុងសៀមរាបដែលបានទទួលភ្ញៀវទេសចរបានជាច្រើន៕