នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ព្រោះ​នៅតែមាន​កម្តៅ​ខ្ពស់ ដែលជា​រោគសញ្ញា​មួយ​នៃ​ជំងឺ កូវីដ១៩

252

(អន្តរជាតិ)៖ ​​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​៥ ខែមេសា ការិយាល័យ​លោក ច​ន​សុន បាន​បញ្ជាក់ថា​ដូច្នេះ​ថា​៖ លោក ច​ន​សុន ក្រោយ​ទទួល​យោបល់​ពី​គ្រូពេទ្យ លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​នៅ​យប់​នេះ​។ ​នេះ​គឺជា​ចំណាត់ការ​បង្ការ​ទុកជាមុន ខណៈ​លោកនាយក​រដ្ឋមន្ត្រី បន្ត​មាន​រោគសញ្ញា កូវីដ១៩ ១០​ថ្ងៃក្រោយ​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ។

Boris Johnson says Britain will become 'global, trail-blazing ...

លោក ច​ន​សុន បានប្រកាសថា លោក​មាន​រោគសញ្ញា កូវីដ១៩ ស្រាល កាលពី​ថ្ងៃទី​២៧ ខែមីនា ហើយ​លោក​បានដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​នៅផ្ទះ​សម្រាប់​នាយករដ្ឋមន្ត្រី Downing Street រយៈពេល​៧​ថ្ងៃ​។ នាយករដ្ឋមន្ត្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ បានកំណត់​ពេលវេលា​ត្រលប់​ចូលធ្វើការ​ឡើងវិញ កាលពី​ថ្ងៃ​៣ ខែមេសា បន្ទាប់​ពីមួយ​សប្តាហ៍​នៃ​ការធ្វើការ​ពី​ផ្ទះ​។ ក៏ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា នឹង​បន្ត​សម្រាក​នៅផ្ទះ ព្រោះ​នៅតែមាន​កម្តៅ​ខ្ពស់ ដែលជា​រោគសញ្ញា​មួយ​នៃ​ជំងឺ COVID-19 ។​

Brexit: Boris Johnson ressort la menace d'une sortie sans accord ...

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា ចក្រភព​អង់គ្លេស មាន​ករណី​ឆ្លង កូវីដ១៩ សរុប ៤៧៨០៦​នាក់ ក្នុងនោះ​ជាសះស្បើយ ១៣៥​នាក់ ខណៈ​អ្នក​ស្លាប់មាន​៤៩៣៤​នាក់​។ ករណី​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​១៥៥៩​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​៕